Elon Musk មានចំណង់ចំណូលចិត្តចំពោះអក្សរ "X" ។ គាត់ដាក់ឈ្មោះកូនប្រុសរបស់គាត់ជាមួយតារាចម្រៀង Grimes ជាបណ្តុំនៃអក្សរ និងនិមិត្តសញ្ញា "X" ។ គាត់បានដាក់ឈ្មោះក្រុមហ៊ុនដែលគាត់បានបង្កើតដើម្បីទិញ ក្រុមហ៊ុន Twitter ថា "X Holdings" ។
ឥឡូវនេះគាត់ក៏ទំនងជាចង់បញ្ចូល Twitter ទៅជា "Everything App" ដែលគាត់ហៅថា X ។
អស់រយៈពេលជាច្រើនខែ នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX រូបនេះបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបង្កើតApp ដែលស្រដៀងទៅនឹង WeChat របស់ប្រទេសចិន ភាសាបច្ចេកទេសហៅថា "Super App" ដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើការជជែកជាវីដេអូ ការផ្ញើសារ ការផ្សាយ និងការបង់ប្រាក់ ជុំវិញពិភពលោកទាំងមូល។
Twitter ដែលគ្រប់គ្រងដោយ Elon Musk ក៏មិនមែនជាក្រុមហ៊ុនតែមួយគត់ក្នុងការធ្វើរឿងនេះទេ។ Facebook (Meta) បានចំណាយពេលជាច្រើនឆ្នាំមកហើយ ក្នុងការព្យាយាមធ្វើឱ្យបណ្តាញសង្គមរបស់ខ្លួនក្លាយជាបិតាអ៊ីនធឺណិត ដោយបន្ថែមការទូទាត់ កាក់ហ្គេម ការទិញទំនិញ និងសូម្បីតែមុខងារណាត់ជួបសង្សា។ រហូតមកដល់ពេលនេះ Facebook បានទទួលជោគជ័យតិចតួចបំផុត។
សំណួរសួរថាតើអ្នកប្រើប្រាស់របស់ Twitter ពិតជាចង់បានកំណែរទំរងបែបនេះទៅលើបណ្តាញសង្គម Twitter ដែរ ឬទេ?
ប្រភព ៖ AP NEWS