រឿងដែលគួរដឹងបើចង់បង្កើត App ដូច Foodpanda, GrabFood និង Nham24

Monday, October 31, 2022
រឿងដែលគួរដឹងបើចង់បង្កើត App ដូច Foodpanda, GrabFood និង Nham24

Appដឹកជញ្ជូនអាហារផ្តល់ភាពងាយស្រួល ដល់មនុស្សជាច្រើន។ វាជាមធ្យោបាយដ៏ល្អមួយសម្រាប់បុគ្គលិក ឬកសមាជិកគ្រួសារណាដែលមមាញឹក និងមិនមានពេលគ្រប់គ្រាន់សម្រាប់ធ្វើម្ហូបមិនត្រឹមតែប៉ុណ្ណោះអ្នកដឹកជញ្ជូនក៏ទទួលបានឱកាសក្នុងការរកចំនូលបន្ថែមទៀតផងដែរ លើសពីនេះទៅទៀតភោជនីយដ្ឋានក៏អាចទទួលបានអតិថិជនច្រើនជាងមុន។

ដើម្បីយល់ពីរបៀបដែលប្រព័ន្ធដំណើរការរបស់Appដឹកជញ្ជូនអាហារ យើងត្រូវមើលពីដំណើរការរបស់ផ្នែកនីមួយៗនៃSystemនេះ។

អតិថិជនដើរតួនាទីយ៉ាងសំខាន់នៅក្នុងsystemទាំងមូល​ និងមានមុខងារដូចខាងក្រោម៖

customer.png

អ្នកដឹកជញ្ជូនមានមុខងារដូចខាងក្រោមៈ

courier.png

ច្បាស់ណាស់ Appដឹកជញ្ជូនមិនអាចមានបានទេបើគ្មានភោជនីយដ្ឋានចូលរួម។ ភោជនីយដ្ឋាននីមួយៗគួរតែគ្រប់គ្រងដំណើរការតាមដំណាក់កាដូចខាងក្រោមៈ

restaurant.png

តើAppដឹកជញ្ជូនអាហារ រកលុយដោយរបៀបណា?

App ដឹកជញ្ជូនអាហារអាចបង្កើតប្រាក់ចំណូលតាមបីវិធី។ អ្នកអាចជ្រើសរើសប្រភពចំណូលមួយ ឬប្រើទាំងបីវិធីរួមបញ្ចូលគ្នាក៏បាន​ មានដូចជា ៖

  1. អត្រាកំរៃជើងសារថេរ

    ម្ចាស់Appគិតប្រាក់កម្រៃជើងសារសម្រាប់រាល់ការបញ្ជាទិញ ហើយភោជនីយដ្ឋានត្រូវបង់ចំនួនថេរ ឬភាគរយនៃរាល់ការបញ្ជាទិញ។

  2. ការផ្សព្វផ្សាយ​​​​ពាណិជ្ជកម្មឲ្យភោជនីយដ្ឋាន

    ការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើApp គឺជាអ្វីដែលភោជនីយដ្ឋានចង់បានក្នុងការ Promote ភោជនីយដ្ឋានរបស់ពួកគេ។ ភោជនីយដ្ឋានទាំងនេះអាចបង់កម្រៃជើងសារខ្ពស់។ ដែលការផ្សព្វផ្សាយ រួមមានការបញ្ចុះតម្លៃពិសេស ឬ Promotion នានារបស់ហាង។

  3. ការដឹកជញ្ជូន

    អតិថិជនបង់លុយបន្ថែមទៅលើថ្លៃដឹកជញ្ជូន។ ថ្លៃសេវាកម្មនឹងបានទៅអ្នកដឹកជញ្ជូន ហើយម្ចាស់Appក៏ទទួលបានមួយចំណែកតូចនៃថ្លៃដឹកជញ្ជូនផងដែរ។

តើ​​ត្រូវ​ចំណាយ​ប៉ុន្មាន​ក្នុង​ការ​បង្កើតAppដឹកជញ្ជូនអាហារ?

Feature

Costing (ចំនួនប្រហែល)

Design​ UI/UX

$ 2000

App របស់អតិថិជន

$ 5000

App​ របស់អ្នកដឹកជញ្ជូន

$ 4000

App របស់ភោជនីយដ្ឋាន

$ 4000

System គ្រប់គ្រងប្រតិបត្តិការទាំងមូល

$ 10000

តម្លៃសរុបប្រហែល

$ 25000

 ទំនាក់ទំនងមកកាន់ពួកយើងសម្រាប់ការប្រឹក្សាបន្ថែម Contact