Appដឹកជញ្ជូនអាហារផ្តល់ភាពងាយស្រួល ដល់មនុស្សជាច្រើន។ វាជាមធ្យោបាយដ៏ល្អមួយសម្រាប់បុគ្គលិក ឬកសមាជិកគ្រួសារណាដែលមមាញឹក និងមិនមានពេលគ្រប់គ្រាន់សម្រាប់ធ្វើម្ហូបមិនត្រឹមតែប៉ុណ្ណោះអ្នកដឹកជញ្ជូនក៏ទទួលបានឱកាសក្នុងការរកចំនូលបន្ថែមទៀតផងដែរ លើសពីនេះទៅទៀតភោជនីយដ្ឋានក៏អាចទទួលបានអតិថិជនច្រើនជាងមុន។
ដើម្បីយល់ពីរបៀបដែលប្រព័ន្ធដំណើរការរបស់Appដឹកជញ្ជូនអាហារ យើងត្រូវមើលពីដំណើរការរបស់ផ្នែកនីមួយៗនៃSystemនេះ។
អតិថិជនដើរតួនាទីយ៉ាងសំខាន់នៅក្នុងsystemទាំងមូល និងមានមុខងារដូចខាងក្រោម៖
អ្នកដឹកជញ្ជូនមានមុខងារដូចខាងក្រោមៈ
ច្បាស់ណាស់ Appដឹកជញ្ជូនមិនអាចមានបានទេបើគ្មានភោជនីយដ្ឋានចូលរួម។ ភោជនីយដ្ឋាននីមួយៗគួរតែគ្រប់គ្រងដំណើរការតាមដំណាក់កាដូចខាងក្រោមៈ
តើAppដឹកជញ្ជូនអាហារ រកលុយដោយរបៀបណា?
App ដឹកជញ្ជូនអាហារអាចបង្កើតប្រាក់ចំណូលតាមបីវិធី។ អ្នកអាចជ្រើសរើសប្រភពចំណូលមួយ ឬប្រើទាំងបីវិធីរួមបញ្ចូលគ្នាក៏បាន មានដូចជា ៖
អត្រាកំរៃជើងសារថេរ
ម្ចាស់Appគិតប្រាក់កម្រៃជើងសារសម្រាប់រាល់ការបញ្ជាទិញ ហើយភោជនីយដ្ឋានត្រូវបង់ចំនួនថេរ ឬភាគរយនៃរាល់ការបញ្ជាទិញ។
ការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យភោជនីយដ្ឋាន
ការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើApp គឺជាអ្វីដែលភោជនីយដ្ឋានចង់បានក្នុងការ Promote ភោជនីយដ្ឋានរបស់ពួកគេ។ ភោជនីយដ្ឋានទាំងនេះអាចបង់កម្រៃជើងសារខ្ពស់។ ដែលការផ្សព្វផ្សាយ រួមមានការបញ្ចុះតម្លៃពិសេស ឬ Promotion នានារបស់ហាង។
ការដឹកជញ្ជូន
អតិថិជនបង់លុយបន្ថែមទៅលើថ្លៃដឹកជញ្ជូន។ ថ្លៃសេវាកម្មនឹងបានទៅអ្នកដឹកជញ្ជូន ហើយម្ចាស់Appក៏ទទួលបានមួយចំណែកតូចនៃថ្លៃដឹកជញ្ជូនផងដែរ។
តើត្រូវចំណាយប៉ុន្មានក្នុងការបង្កើតAppដឹកជញ្ជូនអាហារ?
Feature | Costing (ចំនួនប្រហែល) |
Design UI/UX | $ 2000 |
App របស់អតិថិជន | $ 5000 |
App របស់អ្នកដឹកជញ្ជូន | $ 4000 |
App របស់ភោជនីយដ្ឋាន | $ 4000 |
System គ្រប់គ្រងប្រតិបត្តិការទាំងមូល | $ 10000 |
តម្លៃសរុបប្រហែល | $ 25000 |
ទំនាក់ទំនងមកកាន់ពួកយើងសម្រាប់ការប្រឹក្សាបន្ថែម Contact