គន្លឹះសំខាន់ៗមួយចំនួនដែលអ្នកគួរចងចាំនៅពេលចាប់ផ្តើមអាជីវកម្មអនឡាញ Ecommerce៖
1. បង្កើត eCommerce App ឬ Website ដែលមានប្រសិទ្ធិភាព មិនរញ៉េរញ៉ៃ និង មិនបង្ករភាពស្មុគស្មាញដល់អតិថិជន។ មានក្រុមហ៊ុនបង្កើតsoftwareជាច្រើននៅក្នុងប្រទេសយើង ហើយក្រុមហ៊ុននីមួយៗមានចំណុចខ្លាំង និងចំណុចខ្សោយរៀងៗខ្លួន។ អ្នកគួរធ្វើការស្រាវជ្រាវ ហើយជ្រើសរើសក្រុមហ៊ុនដែលអ្នកទុកចិត្ត និងសមស្របទៅនឹងតម្រូវការ ក៏ដូចជាកញ្ចប់ថវិការបស់អ្នក។
2. បង្កើតកាតាឡុកផលិតផលឲ្យលេចធ្លោជាងគេ។ ត្រូវប្រាកដថាមានរួមបញ្ចូលរូបភាពដែលមានគុណភាពច្បាស់ឲ្យបានច្រើន និង ពិពណ៌នាឲ្យលម្អិតអំពីផលិតផលរបស់អ្នក។
3. បង្កើនគុណភាពសេវាកម្មដឹកជញ្ជូនឲ្យល្អ និងរហ័សជាងដៃគូរប្រកួតប្រជែង។ ត្រូវប្រាកដថាអ្នកផ្តល់ជូននូវជម្រើសដឹកជញ្ជូនច្រើនបែបទៅកាន់អតិថិជនរបស់អ្នក ហើយក៏ត្រូវប្រាកដថាថ្លៃដឹកជញ្ជូនរបស់អ្នកមានភាពសមស្របទៅតាមទីផ្សារប្រកួតប្រជែង។
4. ផ្សព្វផ្សាយហាងរបស់អ្នកឲ្យទូលំទូលាយ។ រៀបចំយុទ្ធនាការទីផ្សារឲ្យចំគោលដៅ និងប្រើប្រាស់បណ្តាញសង្គមដែលមានទាំងអស់ ដើម្បីផ្សព្វផ្សាយហាងរបស់អ្នកតាមអ៊ីនធឺណិត។
5. ឧស្សាហ៍ស្វែងរកបច្ចេកវិទ្យាថ្មីៗ។ ប្រព័ន្ធ Ecommerce មានការupdateច្រើនពីមួយពេលទៅមួយពេល ដូច្នេះអ្នកគួរតែស្វែងរកមុខងារល្អៗថ្មីៗដើម្បីកែលម្អប្រព័ន្ធ Ecommerce របស់អ្នក ដើម្បីទទួលបានការគាំទ្រពីអតិថិជនរបស់អ្នកក៏ដូចជាបង្កើនអតិថិជនថ្មីៗជានិច្ច។
មិនថាអ្នកទើបតែចាប់ផ្តើមជាមួយហាងអនឡាញ ឬបានដំណើរការអស់រយៈពេលជាច្រើនឆ្នាំនោះទេ គន្លឹះទាំងនេះនឹងជួយអ្នកឱ្យទទួលបានជោគជ័យក្នុងទីផ្សារប្រកួតប្រជែងខ្ពស់នាពេលបច្ចុប្បន្ននេះ។
ទំនាក់ទំនងមកកាន់ពួកយើងសម្រាប់ការប្រឹក្សាបន្ថែម Contact