Facebook ប្រកាសឲ្យដាក់ប្រើមុខងារ Professional Mode

Wednesday, November 2, 2022
Facebook ប្រកាសឲ្យដាក់ប្រើមុខងារ Professional Mode

Meta បានប្រកាសពីការដាក់ឲ្យប្រើជាសកលនូវមុខងារ Professional Mode របស់ខ្លួននៅលើ Facebook សម្រាប់ content creators ទាំងអស់។ Professional Mode ​ត្រូវ​បានបង្កើតឡើង​ដើម្បី​ឲ្យ content creators​អាច​រក​ប្រាក់​ចំណូលពី ​followers ​របស់​ពួកគេ​ឲ្យកាន់តែងាយស្រួល។ Facebook បានចាប់ផ្តើមសាកល្បងមុខងារនេះតាំងពី ខែធ្នូ ឆ្នាំ 2021 ហើយឥឡូវនេះក៏បានបើកឲ្យប្រើជាសាធារណៈ។

Professional Mode គឺស្រដៀងទៅនឹង Page ដែរ។ វាផ្តល់ឱ្យអ្នកនូវទម្រង់ដាច់ដោយឡែកមួយ ដើម្បីធ្វើការបង្ហាញមាតិការ។ Facebook បាននិយាយថា ខ្លួនមើលឃើញ Professional Mode ជាមធ្យោបាយមួយដើម្បី "បង្កើន followers បង្កើនការរកប្រាក់តាមមុខងារ Monetize ផ្សេងៗ និងជួយអ្នកក្នុងការផ្សារភ្ជាប់ទំនាក់ទំនងបន្ថែមជាមួយទស្សនិកជន"។

កន្លែងកំណត់ Profile Settings អាចឲ្យអ្នកចូលប្រើមុខងាររកប្រាក់ Monetize និងកម្មវិធីវិភាគ Analytics ដូចជាកម្មវិធី Facebook Reels Play Bonus ដែលអនុញ្ញាតឱ្យអ្នករកប្រាក់ពីការចែករំលែក Reels។ Professional Mode ក៏ផ្តល់សិទ្ធិក្នុងការប្រើមុខងារ អោយផ្កាយ(Star) ដែលជួយឲ្យអ្នកអាចរកប្រាក់បានដោយផ្ទាល់ពីអ្នកតាមដានការផ្សាយបន្តផ្ទាល់ ឬ វីដេអូនៅលើ Reels។

Professional-mode.webp

ការផ្សាយពាណិជ្ជកម្ម In-stream Ads ក៏នឹងត្រូវបានដាក់ឱ្យដំណើរការនៅក្នុង Professional Mode ផងដែរ។Content creators នឹងមានឱកាសក្នុងការរកប្រាក់ចំណូលពីការបង្ហោះវីដេអូដោយមានការបើកការផ្សាយពាណិជ្ជកម្ម មុនពេល កំឡុងពេល ឬក្រោយវីដេអូបានចប់។ ក្រុមហ៊ុនក៏កំពុងសាកល្បងនូវមុខងារផ្សាយពាណិជ្ជកម្មនៅលើ Facebook Reels ជាមួយ Professional Mode ផងដែរ។ ក្រុមហ៊ុន Facebook និយាយថា ការដាក់ផ្សាយពាណិជ្ជកម្មគឺនឹងបង្ហាញនៅក្នុង Reels ឬនៅចន្លោះ Reels នីមួយៗ។

អ្នកដែលបើកមុខងារ Professional Mode ក៏អាចមានមុខងារ Subscriptions ផងដែរ។ វាផ្តល់ឱ្យអ្នកនូវជម្រើសក្នុងការចែករំលែកមាតិការសម្រាប់តែអ្នកណាដែរបាន subscribe​ អ្នកតែប៉ុណ្ណោះ។ មុខងារនេះមិនទាន់ដំណើរការពេញលេញនៅឡើយទេ ហើយកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ។

ក្រុមហ៊ុន​ ​Facebook បាននិយាយថា  "នៅពេលដែលអ្នកបង្ហោះមាតិការជាសាធារណៈ អ្នកនឹងអាចចូលប្រើមុខងារនេះបាន ដែលរចនាឡើងដើម្បីជួយអ្នកឲ្យទទួលបាន followers ថ្មីៗ ដែលពីមុនមានតែនៅលើ​ Page ប៉ុណ្ណោះ។"

ការបន្ថែមមុខងារនេះកើតឡើងនៅពេលដែល Facebook បានមើលឃើញពីសក្តានុពលនៃចរន្តចំណូលថ្មីដែលបានមកពីមុខងារដូចជា creator subscriptions ជាដើម។