វាជារឿងធម្មតាទេដែលមនុស្សភាគច្រើនមានចម្ងល់ច្រើននៅពេលដែលអាជីវកម្មខ្នាតតូចហ៊ានចំណាយលុយដើម្បីបង្កើតគេហទំព័រ។ ការចំណាយលុយសម្រាប់បង្កើតគេហទំព័រ អាចមានតម្លៃថ្លៃសម្រាប់អាជីវកម្មខ្នាតតូចក៏ពិតមែន ប៉ុន្តែបើយើងពិចារណាលើអត្ថប្រយោជន៍វិញនោះ យើងនឹងឃើញថា ការចំណាយក្នុងការរចនាគេហទំព័រពិតជាមិនខកបំណងនោះទេ។
គេហទំព័រអាចផ្តល់អត្ថប្រយោជន៍ជាច្រើន។ គេហទំព័រ របស់អាជីវកម្មអាចបង្កើតទំនុកចិត្ត ការពង្រឹងម៉ាកយីហោរបស់អ្នក បង្កើតទំនាក់ទំនងអតិថិជនកាន់តែប្រសើរ និងការផ្សព្វផ្សាយអំពីគុណភាពផលិតផលរបស់អ្នក ដែលទាំងអស់នេះសុទ្ធសឹងតែជាអត្ថប្រយោជន៍សំខាន់ៗទាំងអស់។
កង្វល់មួយទៀតគឺថា អ្នកអាចនឹងមិនមានពត៌មានច្រើនដើម្បីបង្ហោះជាញឹកញាប់ ឬអ្នកនឹងមិនមានពេលសម្រាប់សរសេរអត្តបទដាក់លើគេហទំព័ររបស់អ្នក។ ចម្លើយដ៏ខ្លីដើម្បីឆ្លើយតបទៅវិញគឺថា អ្នកមិនចាំបាច់ត្រូវការពេលវេលាច្រើននោះទេ។ ប្រាកដណាស់ ការដែលមានអត្តបទឬពត៌មានច្រើនអាចបង្កើតចំណាប់អារម្មណ៍កាន់តែច្រើន ប៉ុន្តែការដែលអ្នកមានគេហទំព័រមួយសម្រាប់អាជីវកម្មរបស់លោកអ្នក វាពិតជាប្រសើរជាងអាជីវកម្មដែលមិនមានគេហទំព័រទាំងស្រុង។ នៅពេលដែលអ្នកមានគេហទំព័រ អ្នកនឹងមិនចាំបាច់បារម្មណ៍ពីការផ្សព្វផ្សាយផលិតផលអ្នក ព្រោះអ្នកតែងតែអាចផ្សព្វផ្សាយផលិតផលទាំងនោះនៅលើគេហទំព័ររបស់លោកអ្នក គ្រប់ពេលវេលាដែលអ្នកចង់ ឬហើយកាន់តែមានប្រសិទ្ធិភាពនៅពេលដែលគេហទំព័ររបស់លោកអ្នកមានអ្នកចូលមើលច្រើន។
ទំនាក់ទំនងមកកាន់ពួកយើងសម្រាប់ការប្រឹក្សាបន្ថែម Contact