បច្ចេកវិទ្យា បាននិងកំពុងផ្លាស់ប្តូរពិភពលោកយ៉ាងឆាប់រហ័សអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ការស្រាវជ្រាវផ្នែកទីផ្សារបានបង្ហាញថា ក្រុមហ៊ុនទូទាំងពិភពលោកមានការកើនឡើងនៃផលិតភាព 52% និង មានការកើនឡើងក្នុងការផ្តល់សេវាកម្មល្អជូនអតិថិជន 46% បន្ទាប់ពីបានប្រើប្រាស់បច្ចេកវិទ្យាក្នុងអាជីវកម្មរបស់ខ្លួន។
ខាងក្រោមជារបៀបដែលក្រុមហ៊ុនរថយន្ត Tesla បានកែលម្អ KPIs អោយកាន់តែប្រសើរឡើងពីមួយពេលទៅមួយពេល។
បរិបទ៖ តាំងពីដើមមក Tesla ដឹងពីរបៀបប្រើប្រាស់បច្ចេកវិទ្យាក្នុងអាជីវកម្មរបស់ខ្លួនរួចមកហើយ។ Tesla មិនស្ថិតក្នុងចំណោមក្រុមហ៊ុនឧស្សាហកម្មផលិតរថយន្តធម្មតានោះទេ។ ម៉ាករថយន្តនេះមានគំនិតច្នៃប្រឌិតថ្មីៗជាច្រើន។ អត្ថប្រយោជន៍ជាច្រើនដែលក្រុមហ៊ុនផ្តល់ជូនដល់អតិថិជនរបស់គេគឺមានការចាប់អារម្មណ៍ជាខ្លាំង។ រថយន្ត Tesla មានភាពច្នៃប្រឌិតខ្ពស់ មិនប៉ះពាល់ដល់បរិស្ថាន ធានាគុណភាព និងងាយស្រួលក្នុងការថែទាំ។ តើ Tesla មានការគ្រប់គ្រងដោយរបៀបណាដើម្បីទទួលបានលទ្ធផលដ៏អស្ចារ្យបែបនេះ? ជាការពិតណាស់ការ ការគ្រប់គ្រងបែបនេះគឺត្រូវការប្រពន្ធ័បច្ចេកវិទ្យា។
ភាពប្រឈម៖ ប្រើបច្ចេកវិទ្យាទំនើបបំផុត ដើម្បីកំណត់ឡើងវិញនូវរបៀបដែលអតិថិជនប្រើប្រាស់រថយន្ត និង មុខងាររបស់រថយន្ត។
ដំណោះស្រាយ៖ Tesla គឺជាក្រុមហ៊ុនផលិតរថយន្តតែមួយគត់នៅលើពិភពលោកដែលមានបំពាក់ការអាប់ដេតsoftwareនៅលើរថយន្ត។ អតិថិជនមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មានថ្មីៗ អំពីប្រពន្ធ័សុវត្ថិភាពរបស់រថយន្តក៏ដូចជាមុខងារថ្មីៗរបស់រថយន្ត។ អ្វីដែលអតិថិជនត្រូវធ្វើគឺគ្រាន់តែទាញយកការអាប់ដេត ដោយប្រើ Wi-Fi ហើយចាប់ផ្តើមដំឡើងជាការស្រេច។
លើសពីនេះ អតិថិជនមិនចាំបាច់ទៅ showroom ដើម្បីទិញរថយន្តនោះទេ។ ក្រុមហ៊ុនបានប្រើប្រាស់ប្រពន្ធ័អនឡាញ(E-commerce)ដើម្បីបើកការបញ្ជាទិញរថយន្តតាមអ៊ីនធឺណិតនៅទូទាំងពិភពលោក។ អតិថិជនអាចបំពេញ Form និងបញ្ជាទិញឡាន Tesla ងាយដូចទិញខោអាវតាមOnlineអញ្ចឹង ។ វិធីសាស្រ្តលក់សាមញ្ញបែបនេះ ជួយសម្រួលដល់អតិថិជនរបស់Tesla ក្នុងការបញ្ជាទិញរថយន្តថ្មី ។ ប្រាកដណាស់ អតិថិជនក៏នៅតែអាចទៅទស្សនារថយន្តនៅshowroomបាន ក៏ដូចជាការបើកបរសាកល្បងជាដើម។
Tesla ឧស្សាហ៍ណែនាំមុខងារពិសេសថ្មីៗដែលគួរឱ្យចាប់អារម្មណ៍ ដូចជាកម្មវិធីកម្សាន្តនៅលើរថយន្តរបស់អតិថិជន។ កម្មវិធីពេញនិយម ដូចជា YouTube, Netflix ឬ Hulu គឺត្រូវបានបំពាក់នៅលើរថយន្តនេះ ។ អ្វីដែលគួរឱ្យអស្ចារ្យបំផុតនោះគឺអ្នកអាចលេងហ្គេមផ្សេងៗដូចជាប្រណាំងឡានដោយប្រើចង្កូតឡានរបស់អ្នកដោយផ្ទាល់។ កម្មវិធី កម្សាន្តទាំងនេះគឺសម្រាប់កំដរអារម្មណ៍អតិថិជនរបស់គេ នៅពេលដែលចតរថយន្ត។
គុណតម្លៃ៖ ក្រុមហ៊ុន Tesla បានប្រែក្លាយពីក្រុមហ៊ុនផលិតរថយន្តធម្មតាទៅជា ក្រុមហ៊ុនផលិតរថយន្តដែលឈានមុខគេក្នុងទីផ្សារសម័យថ្មី។ ក្រុមហ៊ុន Tesla បានទាក់ចិត្តអតិថិជនរបស់ខ្លួន តាមរយៈការផ្តល់ភាពងាយស្រួលជាច្រើនដោយប្រើប្រាស់ប្រពន្ធ័បច្ចេកវិទ្យាដើម្បីសម្របសម្រួល ការបញ្ជាទិញ ក៏ដូចជាបំពាក់កម្មវិធីកម្សាន្តនានានៅលើរថយន្ត។ វិធីសាស្រ្តនេះបានកាត់បន្ថយពេលវេលា និង ផ្តល់ភាពងាយស្រួលសម្រាប់ Tesla ក្នុងការនែនាំរថយន្តរបស់គេទៅកាន់ទីផ្សារ។
លើសពីនេះ ក្រុមហ៊ុនបានផ្លាស់ប្តូរទស្សនៈរបស់មនុស្សចំពោះមុខងាររបស់រថយន្ត ក្រៅតែពីសមត្ថភាពក្នុងការធ្វើដំណើរ ឬ ដឹកជញ្ជូន។ រថយន្តរបស់Teslaបានក្លាយទៅជាកន្លែងដែលអ្នកអាចកម្សាន្តរីករាយជាមួយនឹងកម្រិតផាសុកភាពខ្ពស់។