យោងទៅតាមបទពិសោធន៍របស់ខ្ញុំផា្ទល់ និងក្រោយបានអនុវត្តអាជីវកម្មផ្ទាល់ខ្លួនរួចមក មានវិធីសាស្ត្រជាច្រើនដែលខ្ញុំកំពុងអនុវត្តគឺបានដកស្រង់ចេញពីការអានសៀវភៅ។ ទាំងនេះគឺសុទ្ធសឹងតែជាសៀវភៅដែលខ្ញុំបានអាន ហើយចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នា។ - Eric Lou
ខ្ញុំសូមបង្ហាញនូវសៀវភៅទាំង៦ ដែលអាចនឹងជម្រុញអ្នកឲ្យឆ្ពោះទៅរកការសម្រេចគោលដៅរបស់អ្នក៖
1. Show your work
សៀវភៅនេះនិយាយអំពីសារៈសំខាន់នៃការបង្ហាញការងាររបស់អ្នកឲ្យអ្នកដទៃបានដឹង និងរបៀបផ្សព្វផ្សាយស្នាដៃរបស់អ្នកឲ្យចំគោលដៅ ដើម្បីឲ្យអ្នករាល់គ្នាចងចាំឈ្មោះ និងការងាររបស់អ្នកបានយូរអង្វែង និងទូលំទូលាយ។
2. Art of War
សិល្បៈនៃសង្គ្រាម គឺជាសៀវភៅដ៏ចំណាស់បំផុត និងជោគជ័យបំផុតមួយ ស្តីពីយុទ្ធសាស្ត្រយោធាក្នុងប្រវត្តិសាស្ត្រចិន។ វាក៏ត្រូវបានគេយកមកអនុវត្តទៅលើយុទ្ធសាស្ត្រអាជីវកម្ម និងការគ្រប់គ្រងផងដែរ។ ការចាប់ផ្តើមមានអាជីវកម្ម វាទាមទាឲ្យអ្នកមានយុទ្ធសាស្ត្រដឹកនាំមនុស្ស និង សិល្បៈនៃការយកឈ្នះលើដៃគូរប្រជែង ដូច្នេះម្ចាស់អាជីវកម្មគួរតែសាកអានសៀវភៅនេះ។
3. Built for your growth: How Builder Personality Shapes Your Business, Your Team, and Your Ability to Win
ដើម្បីសម្រេចបាននូវនិរន្តរភាពនៃការរីកចំរើន ម្ចាស់អាជីវកម្មត្រូវតែជំរុញស្មារតីដឹកនាំ និងមានសហគ្រិនភាព។ សៀវភៅ Built for Growth ផ្តល់នូវគន្លឹះសំខាន់ៗជាក់ស្តែងអំពីរបៀបដឹកនាំ និងផ្លាស់ប្តូរខ្លួនឯងដែលអ្នកដឹកនាំក្រុមហ៊ុនអាចយកទៅប្រើប្រាស់នៅក្នុងក្រុមហ៊ុនរបស់ពួកគេ ដើម្បីបង្កើនគំនិតច្នៃប្រឌិត និងការរីកចម្រើន។
4. Innovation and entrepreneurship
ដោយសារតែគោលបំណងនៃការបង្កើតអាជីវកម្មគឺដើម្បីបង្កើន និងទាក់ទាញអតិថិជន ជាក់ស្តែងអាជីវកម្មមានមុខងារតែពីរប៉ុណ្ណោះដែលជាមុខងារមូលដ្ឋាន៖ ការបង្កើតទីផ្សារ និងការច្នៃប្រឌិត។ នេះគឺជាសៀវភៅដំបូងគេដែលនិយាយអំពីភាពច្នៃប្រឌិតទៅលើអាជីវកម្ម និងសហគ្រិនភាពតាមរបៀបជាប្រព័ន្ធ។ តាមរយៈការតាមដានភាពច្នៃប្រឌិត និងសកម្មភាពដែលកើតឡើងនៅក្នុងអាជីវកម្មរបស់អ្នកឲ្យបានច្បាស់ នោះអ្នកនឹងអាចបង្កើត និងគ្រប់គ្រងអាជីវកម្មបានជោគជ័យដោយគ្មានហានិភ័យ។
5. Inc Marketing your startup
ដើម្បីឲ្យអាជីវកម្មមួយដើរទៅមុខបាន គ្មានអ្វីល្អជាងការធ្វើទីផ្សារនោះទេ។ មិនថាគំនិតរបស់អ្នកអស្ចារ្យយ៉ាងណានោះទេ អាជីវកម្មរបស់អ្នកនឹងជាប់គាំងបើអ្នកគ្មានផែនការផ្សព្វផ្សាយ បង្កើនសន្ទុះទីផ្សារ និងជំរុញទៅលើការលក់។ ដូច្នេះសៀវភៅនេះនឹងចែករំលែករឿងរ៉ាវនានា វិធីសាស្រ្តគួរឱ្យចាប់អារម្មណ៍ និងយុទ្ធសាស្រ្តទីផ្សារដោយផ្តោតសំខាន់ទៅលើការបង្កើនសក្តានុពលនៃអាជីវកម្មរបស់អ្នក។
6. Problem solved
រឿងដែលពិបាកជាងគេក្នុងពេលដឹកនាំអាជីវកម្មគឺការធ្វើការសម្រេចចិត្ត។ សៀវភៅនេះបានផ្តល់ឱ្យយើងនូវវិធីសាស្រ្តដ៏មានប្រសិទិ្ធភាពជាច្រើនសម្រាប់ធ្វើការសម្រេចចិត្តនៅក្នុងស្ថានភាពស្មុគស្មាញ។ ត។ សៀវភៅនេះបានរៀបរាប់គ្រប់យ៉ាងពីកន្លែងចំនុចដែលត្រូវមើល និងយល់មុននឹងធ្វើការសម្រេចចិត្តដោយមិនមែនចេះតែមើលពីសំបកក្រៅនៃបញ្ហានោះទេ។ នេះជាសៀវភៅដែលអាចមានប្រយោជន៍សម្រាប់ម្ចាស់អាជីវកម្មគ្រប់គ្នា។
ត្រៀមខ្លួនបង្កើតអាជីវកម្មដំបូងរបស់អ្នកហើយឬនៅ? ចង់ដឹងថាហេតុអ្វីគេហទំព័រសំខាន់សម្រាប់អាជីវកម្មអាចអានអត្តបទនេះបាន អាជីវកម្មខ្នាតតូចក៏គួរតែមាន Website