អំពីយើង

ការបង្កើតកម្មវិធីដែលរចនាឡើងយ៉ាងសម្រិតសម្រាំង សម្រាប់អាជីវកម្មសម័យថ្មី

ទិដ្ឋភាពទូទៅ

នៅពេលដែលពិភពលោកផ្លាស់ប្តូរ អាជីវកម្មក៏ត្រូវផ្លាស់ប្តូរទៅតាមនោះដែរ។ បេសកកម្មរបស់យើងគឺធ្វើឱ្យរាល់ប្រតិបត្តិការបច្ចេកវិទ្យាដ៏ស្មុគស្មាញ ក្លាយទៅជាសាមញ្ញ។ យើងជឿជាក់ថា បច្ចេកវិទ្យាគួរតែចាប់ផ្តើមដោយការជួយសម្រាលបន្ទុករបស់មនុស្ស មិនមែនជាការបង្កើតប្រភពនៃសម្ពាធថ្មីនោះឡើយ។

បច្ចុប្បន្ននេះ អាជីវកម្មចាំបាច់ត្រូវតែផ្លាស់ប្តូរខ្លួនឯង ដើម្បីអាចទាញយកប្រយោជន៍ពីបច្ចេកវិទ្យា។ ទន្ទឹមនឹងនោះ ក្រុមហ៊ុននីមួយៗក៏ត្រូវតែអភិវឌ្ឍ និងកែលម្អរបៀបនៃការឈានជើងចូលទៅក្នុងពិភពឌីជីថលផងដែរ។ នៅជុំវិញខ្លួនយើង មានកត្តាជាច្រើនដូចជា ដំណើរការការងារ ទំនាក់ទំនង វិធាននៃប្រតិបត្តិការ ការប្រែប្រួលបច្ចេកវិទ្យា កត្តាផ្ទៃក្នុងនិងផ្ទៃក្រៅ ព្រមទាំងការប្រកួតប្រជែងក្នុងវិស័យនីមួយៗ ដែលកត្តាទាំងអស់នេះហើយគឺជាអ្នកកំណត់នូវបរិបទនៃអាជីវកម្មក្នុងយុគសម័យនេះ។

Feature Highlight
ស្តង់ដាររបស់យើង

វដ្តនៃការអភិវឌ្ឍន៍កម្មវិធី

យើងបង្កើតកម្មវិធីតាមលក្ខណៈបច្ចេកទេស និងវិជ្ជាជីវៈត្រឹមត្រូវតាមវដ្តនៃការអភិវឌ្ឍន៍ (Development Life Cycle) ដែលរួមបញ្ចូលទាំងការធ្វើតេស្តដោយស្វ័យប្រវត្តិ និងការប្រើប្រាស់ប្រព័ន្ធ DevOps មុននឹងប្រគល់ជូនលោកអ្នក។ យើងបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ចំពោះការងារ តាមរយៈការធានាថាផលិតផលរបស់យើងមានស្តង់ដារខ្ពស់បំផុត និងកាត់បន្ថយបញ្ហាបច្ចេកទេស (Runtime errors) ដែលអាចរំខានដល់ដំណើរការអាជីវកម្មរបស់លោកអ្នក។ ក្នុងនាមជាអ្នកគ្រប់គ្រងអាជីវកម្មដូចគ្នា យើងយល់ច្បាស់ពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាជីវកម្មរបស់អ្នក នៅពេលដែលមានបញ្ហាបច្ចេកទេសណាមួយកើតឡើង។

01

Planning

02

Analysis

03

Design

04

Implementation

05

Testing & Integration

06

Maintenance
ក្រុមការងារស្នូល

ជួបជាមួយក្រុមការងាររបស់យើង

កុំមានមន្ទិលសង្ស័យឡើយថា ក្រុមមនុស្សតូចមួយដែលមានការគិតគូរច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់ មិនអាចផ្លាស់ប្តូរពិភពលោកបានឱ្យសោះ ព្រោះតាមពិតទៅ មានតែក្រុមមនុស្សបែបនេះប៉ុណ្ណោះ ដែលបានធ្វើវាសម្រេចជាដរាបមក។

Eric Lou

Eric Lou

Chief Executive Officer

I, myself, and entire Oneworld team believe that technology should be simple enough to understand by everyone at every age. Our day-to-day mission is to deliver the best and most simple solution to our customers.

Dominic Preap

Dominic Preap

Head of Technology

Software engineer with 8+ years experience in analysis, design, development, testing and implementing of various internet-based applications. Proficient in variety of platforms, languages and embedded systems. Seeking to leverage proven leadership and expertise to become the next level senior software engineer.